(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ #រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យការគ្រប់គ្រង ការស្នាក់នៅប្រមូលផ្ដុំ របស់ជនបរទេស ស្របតាមអនុក្រឹត្យលេខ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស និង ខ្នងផ្ទះនានា ពិសេស គឺឈានទៅ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ៕









