ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញដឹកនាំនាយនគរបាល និងមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៦

(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំនាយនគរបាល នាយនគរបាលរង និងមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕