បង្ក្រាបទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារ២ ពាក់ព័ន្ធបទល្មើស Online Scams រកឃើញជនបរទេស២០៦នាក់

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបនៅទីតាំងសណ្ឋាគារប្រណីតឈីងស័រ និងអគារចំនួន២ ស្ថិតក្នុងបរិវេណសណ្ឋាគារ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ពាក់ព័ន្ធសង្ស័យមានជនបរទេសប្រមូលផ្ដុំប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត ដោយរកឃើញជនបរទេសជាង២០៦នាក់។ ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង, អធិការដ្ឋាននគរបាលក្រុង, Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ទទួលជួប ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលជួបឯកឧត្តម STEVEN PANG CHEE WEE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៕

នគរបាលខណ្ឌដូនពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធលួចយកទូរស័ព្ទដៃពីជនជាតិបរទេស

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣:០០នាទីរសៀល កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធលួចយកទូរស័ព្ទដៃ ពីជនជាតិកូរ៉េ​ នៅ​ចំណុច​ផ្លូវ១៥៤​ កែង៤៩​ សង្កាត់ផ្សារថ្មី៣​ ​ខណ្ឌដូនពេញ ថ្ងៃទី១៩ ខែ​ឧសភា​ ឆ្នាំ២០២៦​ វេលាម៉ោង​០៥:៣០នាទីព្រឹក។ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅខាងក្រោយសាលាបឋមសិក្សានរោត្តម ផ្លូវ១៩​ កែង១៤៨​ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រួមមាន៖ ១-​ ឈ្មោះ​ ចាន់​ សំណាង​ ហៅទី​​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ ​មុខរបរ​ ​និង​ទីលំនៅ​មិនពិតប្រាកដ​។២-​ ឈ្មោះ​ មាស​ អៀរ៉ុម​ ភេទប្រុស​ អាយុ៤២ឆ្នាំ​ មុខរបរ Read more

ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដីឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការប្រើប្រាស់ដី ឃុំព្រះនេត្រព្រះ និងឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មានការអញ្ជើញចូលរួម អភិបាលរងខេត្ត មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ អភិបាលស្រុក មេឃុំទាំង ៩ទូទាំងស្រុក ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី ក៏បានណែនាំទៅដល់អាជ្ញាធរស្រុក ក៏ដូចជាឃុំទាំង២ ត្រូវរៀបចំសោភ័ណ្ឌភាពឃុំឱ្យមានភាពទាក់ទាញ និងមានភាពបៃតង ជាពិសេសការរៀបចំទុកដាក់សំរាម គឺជារឿងសំខាន់យើងត្រូវយកចិត្តទុក ដោយត្រូវមានការរៀបចំទីតាំងទុកដាក់សំរាមឱ្យបានល្អត្រឹមត្រូវ។ រៀបចំទីតាំងរម្មណីដ្ឋានដែលមានស្រាប់ ដើម្បីទាកទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនា Read more

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្ដីព្រាងប្រកាសអន្តរក្រសួងស្ដីពីការបែងចែកប្រេកង់ ការកំណត់ស្តង់ដាបច្ចេកទេសស្ដីពីការប្រើប្រាស់បន្ទារប្រេកង់់វិទ្យុ ការផលិត កានាំចូល-នាំចេញ និងការកំណត់ស្ដង់ដាបច្ចេកទេសស្ដីពីការប្រើប្រាស់សម្ភារ បរិក្ខារ ឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងការគ្រប់គ្រងថ្នាលឌីជីថលតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព លោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាលស្រុកកៀនស្វាយ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

(ខេត្តកណ្ដាល)៖ នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងនោះ ក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក ជិន លីណា ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។ លោកអនុសេនីយ៍ឯក ជិន លីណា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក Read more

សមត្ថកិច្ចម្រុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួន ១០៤នាក់ មាន៦សញ្ជាតិ ដកហូតវត្ថុតាងយ៉ាងច្រើន

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.)ដឹកនាំដោយ លោក ប៉ាង ណារ៉េន ប្រចាំការ​ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ​ ដឹកនាំដោយលោក​ ហ៊ុន សុរិទ្ធី អភិបាលរង​តំណាង​ឯកឧត្តម ឃួង​ ស្រេង​ អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ​ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារ​សន្តិសុខ​ តំណាងលោក​ឧត្តមសេនីឯក ជួន​ ណារិន្ទ​ អគ្គស្នងការរងនិងជាស្នងការនគរបាលក្រុងភ្នំពេញ​ លោកឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង ដោយបានការសម្រប​សម្រួល​នីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ​​​ទីតាំង Read more