លោក ថេង សុថុល បានដឹកនាំមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យការរៀបចំការ៉ូឡាថ្មីលើចិញ្ចើមផ្លូវជុំវិញផ្សារអូរឫស្សី និងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ

(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោក ថេង សុថុល អភិបាល នៃគណ:អភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីបច្ចេកទេសនៃរដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យការរៀបចំការ៉ូឡាថ្មីលើចិញ្ចើមផ្លូវជុំវិញផ្សារអូរឫស្សី និងបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ ដែលកំពុងប្រកបមុខរបរលក់ដូរនៅក្នុងផ្សារអូរឫស្សី។ #ថេងសុថុល #thengsothol #ខណ្ឌ៧មករា #រាជធានីភ្នំពេញ #ផ្សារអូរឫស្សី

អាជ្ញាធរខណ្ឌច្បារអំពៅ បានសម្របសម្រួលដោះស្រាយបញ្ចាប់ ជម្លោះរវាងលោកនាយកសាលាបឋមសិក្សារបោះអង្កាញ់ជាមួយបុគ្គលិកបង្រៀនរួចហេីយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានជម្លោះពាក្យសំដី រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ទី២ ត្រូវបានដោះស្រាយបញ្ចប់រួចហើយ។ ក្រោយពីបានឃើញការបង្ហោះនៅលើបណ្តាញសង្គមពីសកម្មភាព រវាងលោកគ្រូ អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី បង្រៀនថ្នាក់ទី២ (ខ) ដោយមានការសម្របសម្រួលរបស់លោក សឺង ឈុន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ សមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយរងប៉ុស្តិ៍រដ្ឋបាលព្រែកឯង ភាគីទាំងពីរបានឯកភាពគ្នា នូវចំណុចមួយចំនួនដូចខាងក្រោម៖ ១. ភាគីទាំងពីរព្រមបញ្ចប់រឿងរាល់ការប៉ះពាល់ពាក្យសម្ដីគ្នាដែលនាំអោយកើតមានរឿង ២. ភាគីខ ព្រមលុបវីដេអូសកម្មភាពដែលបានបង្ហោះក្នុងបណ្តាញសង្គម Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ​)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជេីញទទួលជួបឯកឧត្តម PEDRO ZWAHLEN ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ ស្ថិតនៅខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ស្ថិតនៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦។ សូមរំលឹកថា ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ ត្រូវបានបង្កើតឡើង និងចុះបញ្ជីស្របច្បាប់នៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ការផលិតសំបកកង់ឡាន ព្រមទាំងសម្ភារផ្សេងៗទៀត។

លោក ថេង សុថុល បានបើកកិច្ចប្រជុំពិនិត្យការងារអាទិភាពផែនការស្តារប្រព័ន្ធលូ ក្នុងមូលដ្ឋានខណ្ឌ៧មករា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កេីត​ ខែជេស្ឋ​ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស​.២៥៧០​ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២៦​ រដ្ឋបាលខណ្ឌ៧មករា បានបើកកិច្ចប្រជុំពិនិត្យការងារអាទិភាពផែនការស្តារប្រព័ន្ធលូ ក្នុងមូលដ្ឋានខណ្ឌ៧មករា សម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាពលោក​ ថេង សុថុល អភិបាល​ នៃគណៈអភិបាលខណ្ឌ៧មករា។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រភពដដែល បានបន្តថា Read more

បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោក Online Scames ក្នុងខណ្ឌ៧មករា ឃាត់មនុស្ស៦នាក់​ជនជាតិចិន

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ គណ:បញ្ជការឯកភាពខណ្ឌ៧មករា​ ដឹកនាំដោយលោក​ ថេង សុថុល អភិបាលខណ្ឌ៧មករា លោកវរសេនីយ៍ឯក ជុន ប៊ុននណាន អធិការនគរបាលខណ្ឌ៧មករា និងលោក វរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការអាវុធហត្ថខណ្ឌ៧មករា​ ដោយបានការសម្របសម្រួលពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផ្ទះលេខ៦ ផ្លូវ ១៦៣ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃើញមនុស្ស និងសម្ភារមួយចំនួន ក្នុងនោះ ៦នាក់ មានស្រី០១នាក់ ជាជនជាតិចិនតៃវ៉ាន់ ឯសម្ភារៈមាន៖– ទូរស័ព្ទដៃបម្រើការងារចំនួន ៤គ្រឿង-all in Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (គ.ជ.ដ.ខ.)

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត (គ.ជ.ដ.ខ.) នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕