ឃាត់ខ្លួនក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិង្សា​ វាយគ្នាទៅវិញទៅមក នៅមុខសាលារៀនចំរើនផល ខណ្ឌមានជ័យ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស នៅចំណុចមុខសាលារៀនចំរើនផល ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។

ក្មេងទំនើង០៦នាក់រួមមាន៖
១-ឈ្មោះ ស្រឿ ម៉េងសាំង ហៅ អាសាំង ភេទប្រុស អាយុ ១៧ឆ្នាំ
២-ឈ្មោះ ពេជ្យ​ រស្មី​ ហៅ អារស្មី ភេទប្រុស អាយុ ១៦ឆ្នាំ
៣-ឈ្មោះ ឌីន​ វិសាល ហៅ អាសាល​ភេទប្រុស អាយុ ១៧ឆ្នាំ
៤-ឈ្មោះ នូ​ ភារាជ​ ហៅ អារាជ ភេទប្រុស អាយុ ១៦ ឆ្នាំ
៥-ឈ្មោះ ហៀត​ ហុកឆាយ​ ហៅ អាឆៃ ភេទ
ប្រុស អាយុ ១៦ឆ្នាំ
៦-ឈ្មោះ កែវ​ ប៉ុនលី ហៅ អាយួន ភេទប្រុស អាយុ ១៦ឆ្នាំ

បច្ចុប្បន្នជនសង្ស័យ (ក្មេងទំនើង) ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកនៅសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕