ឧត្តមសេនីយ៍ត្រី សៀ ទីន ចាត់តាំងក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ថា មុន្នី ដែលភរិយាទើបសម្រាលកូនរួច
(ខេត្តសៀមរាប)៖ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យិន ពិសិដ្ឋ ទទួលជួយការងារសម្ភារៈបច្ចេកទេស និងលោកវរសេនីយ៍ទោ ហេក រ៉ា ប្រធានមន្ទីរសម្ភារៈបច្ចេកទេស បានដឹកនាំកម្លាំងក្នុងមន្ទីរ នាំយកថវិកាចំនួន ៤៤៥,០០០៛ ព្រមទាំងសម្ភារៈមួយចំនួន (អង្ករ ២ការ៉ុង ទឹកគោឆៅ ២យួរ និងទឹកបរិសុទ្ធ ២កេស) ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ថា មុន្នី នាយរងការិយាល័យគីមីសាស្ត្រ ដែលភរិយាទើបសម្រាលកូនរួច នៅគេហដ្ឋានស្ថិតក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ SiemReapGRK