លោកជា ខេមា បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោក អធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកប្រធានភូមិភាគពិសេស, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១, លោក-លោកស្រី ប្រធានទីរួមផ្សារទាំង៣ និងលោកតំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។