ឯកឧត្ដម ឃួង ស្រេង៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក
(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ យើងបានដឹកជញ្ជូនគ្រឿងឧបភោគ បរិភោគនិងសម្ភារផ្សេងៗ ប្រមាណជាង២០កុងទ័រណឺ ជូនទៅដល់វីរកងទ័ពជួរមុខព្រមទាំងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងនោះក៏មានទាំងការដឹកចានឆ្នាំង ១៥.០០០សម្រាប់ ចង្ក្រានហ្គេស ១៧.០០០ចង្រ្កាន និងកំប៉ុងហ្គាសចំនួន ៣៤.០០០កំប៉ុងផងដែរ។ តាមបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី២ អាណត្តិទី៤ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ប្រជាពលរដ្ឋយើងបានសាមគ្គីភាពជាធ្នុងមួយក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី Read more