គណៈប្រតិភូសភាអាមេរិក ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅខេត្តព្រះវិហារ និងឧត្តរមានជ័យ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ គណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈប្រតិភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានអញ្ជើញចុះទៅត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ដំណើរចុះទៅពិនិត្យស្ថានភាពជនភៀសសឹករបស់កម្ពុជានាពេលនេះ គឺជាការឈ្វេងយល់មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លានពានរបស់ថៃ។ សូមបញ្ជាក់ថា គណៈប្រតិភូសភាសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ គណៈប្រតិភូ បានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី និង ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, គណៈប្រតិភូសភាអាមេរិក បានបញ្ជាក់ថា អាមេរិក Read more










