ឯកឧត្តម វ៉ា ថន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលក្នុងខេត្តក្រចេះ
(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជេីញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្ត។ ដោយមានការចូលរួមពី លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រីអនុប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីស្ថានភាពភូមិសាស្ត្រ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តក្រចេះ ដែលជាខេត្តមួយមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ជាពិសេសតំបន់ទាក់ទាញសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃ ព្រមទាំងការកៀគរដល់ប្រជាជនសិង្ហបុរីចូលមកទស្សនា Read more










