ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងអ្នកឧកញ៉ា លាង ឃុន អញ្ជេីញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយនានជ័យ)៖ នារសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ និងនាំយកអង្ករ ទឹកសុទ្ធ និងសាប៊ូ ជូនពុកម៉ែបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋមន្រ្តី​ សូមថ្លែងអំណរគុណក្រុមហ៊ុន​ ជីបម៉ុង​ យ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែទាំនិងគាំពារប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពខេត្តបន្ទាយមានជ័យ៕