ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស បានចុះសង្កេតការណ៍ទៅដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ
(បន្ទាយមានជ័យ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដែលជាភូមិសាស្រ្តទាហានថៃ យកបន្លាលួស និងកង់ឡានដាក់ព័ទ្ធភូមិឋានប្រជាពលរដ្ឋខ្មែរ។ សូមរំលឹកថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ គួររម្លឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផល នៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែន Read more










