កងកម្លំាងតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តសហការជាមួយកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវហាមឃាត់
(ខេត្តកំពង់ធំ)៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត ចាន់ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីឯក លុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានបន្តសហការជាមួយកងកម្លាំងចម្រុះធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ដែលនៅតែបន្តកេីតមានឡេីងជារៀងរាល់ថ្ងៃ នៅក្នុងរដូវបិទនេសាទនេះ។ លោកវរសេនីយ៍ទោ ទិត ចាន់ និងលោកអនុសេនីឯកលុយ សុភាព បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងកម្លំាងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ ធ្វើសកម្មភាពជាប្រចាំ ក្នុងការបង្ក្រាប និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ នូវរបាំងសាច់អួន និងរបាំងស្បៃមុង ខុសច្បាប់ ដែលច្បាប់បានហាមឃាត់ដាច់ខាតមិនឲ្យប្រើប្រាស់ក្នុងរដូវបិទនេសាទ តែក្រុមជនល្មើសមួយចំនួន នៅតែលួចធ្វើនេសាទខុសច្បាប់ នៅក្នុងតំបន់ស្មុគស្មាញ ដែលមានស្មៅ ស្រង៉ែ ឬកក់ Read more