លោកជំទាវបណ្ឌិត បាន ស្រីមុំ បន្តជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូបវិលត្រលប់មកពីប្រទេសថៃ
(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានបន្តជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរជាច្រើនរូបដែលទើបវិលត្រលប់មកពីប្រទេសថៃ បានទទួលឱកាសការងារល្អនៅក្នុងខេត្តជាមួយក្រុមហ៊ុន ឆាយណាជីនវ័រយាន អ៊ីមផត អ៊ិចផត ខេមបូឌា ឯ.កស្របតាមការអំពាវនាវ របស់ រាជរដ្ឋាភិបាល ឱ្យបងប្អូនពលករខ្មែរ វិលត្រលប់មកធ្វើការនៅក្នុងប្រទេសវិញ ព្រោះមានការងារសម្បូរបែបរាប់ម៉ឺនកន្លែង កំពុងនៅរង់ចាំ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ នាពេលកន្លងមកដោយសារស្ថានភាពព្រំដែនកាន់តែតឹងតែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញឬធ្វើការប្រមាថណាមួយហើយរាជរដ្ឋាភិបាល នឹងរង់ចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារគ្រប់គ្រាន់ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរបានសម្រុកធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញយ៉ាងច្រើនដោយរដ្ឋបាលខេត្ត បានសហការជាមួយ Read more