ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញអមដំណើរឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិទ្ធ ដែលបានពលីក្នុងសមរភូមិដើម្បីបុព្វហេតុជាតិមាតុភូមិ
(ខេត្តក្រចេះ)៖ នារសៀលថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញអមដំណើរឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ឯក ប្រាក់ ពិសិទ្ធ យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិដើម្បីបុព្វហេតុជាតិមាតុភូមិ។ ពិធីបុណ្យរៀបចំតាមប្រពៃណីសាសនាឥស្លាម ដែលស្ថិតភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ឯកឧត្តម ហ៊ុន Read more