Category: chivitkonkhmer
អាវុធហត្ថខេត្តព្រៃវែង ពន្លាតដែនសមត្ថកិច្ចរដល់ស្រុកលើកដែក នៃខេត្តកណ្តាល បង្ក្រាបគ្រឿងញៀនបានជាង ៣គីឡូក្រាម!
(ខេត្តព្រៃវែង)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តព្រៃវែង ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង បានបង្ក្រាបករណីចែកចាយសារធាតុញៀន។ សូមបញ្ជាក់ថានៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ Read more
ឧត្ដមសេនីយ៍ទោសោម ស៊ុន នាំយកអំណោយមនុស្សធម៌របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនប្រជានេសាទជីវភាពខ្វះខាត នៅតំបន់បឹងទន្លេសាប
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោកជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំសហការី នាំយកអំណោយមនុស្សធម៌ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជានេសាទ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន ៥៥ គ្រួសារ ដែលកំពុងរស់នៅតំបន់បឹងទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក សុឹម សុធី ក្រុមប្រឹក្សាឃុំពាមបាង បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅ និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងឃុំពាមបាង ហើយបន្ទាប់មកលោក ជិន ស៊ីថា Read more
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ពន្លឿនចំណាត់ការក្នុងសំណុំរឿងមួយ ក្រោយមានសំណើសុំអន្តរាគម
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្នើទៅ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ឱ្យជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការដាក់លិខិតស្នើឱ្យពន្លឿនចំណាត់ការនេះ ធ្វើឡើងក្រោយឈ្មោះ ឯម សុខសុវណ្ណ បានដាក់សំណើសុំអន្តរាគម មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម កើត រិទ្ធ បានរៀបរាប់នៅក្នុងលិខិតថា៖ « សូមឯកឧត្តម ពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះ ឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះ មកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ។ ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត។»។ សូមជម្រាបថា ក្រសួងយុត្តិធម៌ Read more
សាលាពលទាហានទី៥ បានបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវ បណ្ឌិត
(ខេត្តបាត់ដំបង)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហានទី៥ បានធ្វើការបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៅសាលាពលទាហានទី៥។ ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន Read more
ឧត្តមសេនីយ៍ត្រី សៀ ទីន បានអញ្ជើញចូលរួមក្នុងពិធីទទួលអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត
(ខេត្តឧត្តរមានជ័យ)៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធី ទទួលអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងតាមខ្សែបន្ទាត់ព្រំដែនចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជា មេបញ្ជាការរងកងទ័ពជើងគោក នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣(អូរអង្រែ)។ SiemReapGRK
ឈាមស្រេក ស្បែកហៅ! សមត្ថកិច្ចបំបែកសំណុំរឿងរំលោភសម្លាប់យុវតី ១៥ឆ្នាំ ឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់
(ភ្នំពេញ)៖ អំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ជនរងគ្រោះ) សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង១២:៣០នាទី នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោង១និង២៧នាទីយប់អធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ជនរងគ្រោះឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ ជនសង្ស័យ ចំនួន០៣នាក់៖១-ឈ្មោះ Read more
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់តំណាងដឹកនាំកិច្ចប្រជុំនិងត្រួតពិនិត្យកម្លាំង-ចំនួនទ័ពអាវុធហត្ថរាជធានីភ្នំពេញ!
(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ក្រុមការងារចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងក្រុមការងារ ត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ Read more
កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ
(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។
កម្លាំងវរសេនាតូច ៥៥៤ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមបណ្តោយព្រំដែន
(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ អនុវត្តតាមផែនការរបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អនុសេនីយ៍ទោ ឡឹក ប៊ុនឡាយ មេបញ្ជាការស្តីទី វរសេនាតូច៥៥៤ ដឹកនាំកម្លាំង ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមបណ្តោយព្រំដែន និង ពិនិត្យបង្គោលសីមាលេខ២៩ បង្គោលសីមាលេខ៣០ ដែលអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសតាមដានក្តាប់ការប្រែប្រួលសភាពការណ៍តាមព្រំដែនរាយការណ៍ជូនថ្នាក់លើ។ ជាលទ្ធផល សភាពការណ៍នៅតាមបណ្តោយព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕
