កម្លាំងវរសេនាតូច ៥៥៤ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមបណ្តោយព្រំដែន

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ អនុវត្តតាមផែនការរបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អនុសេនីយ៍ទោ ឡឹក ប៊ុនឡាយ មេបញ្ជាការស្តីទី វរសេនាតូច៥៥៤ ដឹកនាំកម្លាំង ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមបណ្តោយព្រំដែន និង ពិនិត្យបង្គោលសីមាលេខ២៩ បង្គោលសីមាលេខ៣០ ដែលអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសតាមដានក្តាប់ការប្រែប្រួលសភាពការណ៍តាមព្រំដែនរាយការណ៍ជូនថ្នាក់លើ។

ជាលទ្ធផល សភាពការណ៍នៅតាមបណ្តោយព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕