ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់តំណាងដឹកនាំកិច្ចប្រជុំនិងត្រួតពិនិត្យកម្លាំង-ចំនួនទ័ពអាវុធហត្ថរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ នៅ​បញ្ជាការ​ដ្ឋាន​ កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ នាថ្ងៃទី១៨-១៩ ខែ​ឧសភា​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ក្រុមការងារចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងក្រុមការងារ ត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ វរសេនាតូច កងរាជអាវុធហត្ថចល័ត ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ៕