កិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកណ្តាល
(ខេត្តកណ្តាល)៖ រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជាប្រធានគ.ក.ស.ក ខេត្ត ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបផងដែរ។ អង្គប្រជុំបានអនុម័ត លើរបៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖១. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញប្រចាំខែកុម្ភៈ របស់ គ.ក.ស.ក ខេត្ត (លើក ទី៨) អាណត្តិទី៤ ឆ្នាំ២០២៥២. ពិនិត្យ ពិភាក្សា និង អនុម័តរបាយការណ៍លទ្ធផលការងារ គ.ក.ស.ក ខេត្ត Read more