ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូស នៅបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស!

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារទី ២៧-០៥-២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូសនៅក្នុងបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ដើម្បីជាការចូលរួមចំណែក ជួយបង្ការទប់ស្កាត់ កាត់បន្ថយការឆ្លងរីករាលដាលជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រជុំឆ្លងការងារកសាងកម្លាំង ជំនាញគោលនយោបាយ សរសើរគ្រឿងឥស្សរិយយស

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលផ្ទៃប្រទេសព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំជួរបញ្ជាការ ឆ្លងការងារកសាងកម្លាំង ជំនាញគោលនយោបាយ សរសើរគ្រឿងឥស្សរិយយស ជូនកងឯកភាពដែលមានស្នាដៃសមិទ្ធផលល្អឆ្នើមរយៈពេល ៣២ឆ្នាំ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការ នាយការិល័យដែលមានការពាក់ព័ន្ធ។

យោធភូមិភាគទី៥ ត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមចុះជួយពលរដ្ឋរងគ្រោះដោយទឺកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ សេង ធារិន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

ភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥

លោក សៀ ទីន ប្រធាន​ក្រុម​ការងារ​ខេត្តចុះជួយមូលដ្ឋានឃុំកំពង់ភ្លុក អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​គណបក្ស​ឃុំ ប្រចាំខែឧសភា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិ​គោកត្នោត ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ដោយមាន​ការ​អញ្ជើញចូលរួម​ពីលោក​-លោកស្រី អនុប្រធាន​ការងារ​ខេត្ត និងក្រុមការងារ​ដែលមានការពាក់ព័ន្ធ​ជាច្រើនរូប​។​

ខេត្តសៀមរាប ព្រឹកថ្ងៃ២៥ ឧសភា ២០២៥ SiemReapGRK

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅម៉ាឡេស៊ី

(ភ្នំពេញ)៖ នៅវេលាម៉ោង២រសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួម​កិច្ច​​ប្រជុំកំពូល​អាស៊ាន​លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ដែលរៀបចំ​ឡើង​នៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែឧសភា ឆ្នាំ២០២៥។ ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំ​កំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់​ព័ន្ធ​នេះ ធ្វើឡើងតបតាមការ​អញ្ជើញ​របស់លោក ដាតុ ស៊េរី អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរសម្ដេច​មហា​បវរ​ធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួម​មាន៖ លោក ប្រាក់ សុខុន Read more

កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ទទួលអំណោយអាវភ្លៀងពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកចែកអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា​អគ្គភស្តុភារ​ជាន់​ខ្ពស់​នៃកងកម្លាំង​ប្រដាប់​អាវុធ​ជាតិ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រម​ទាំង​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនចំណុះអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។ ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត Read more

សម្តេច ម៉ែន សំអន ដឹកនាំប្រតិភូរណសិរ្ស អញ្ជើញជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភានៅភូមិគ្រឹះចំការមន ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូ ជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់៩១ ឈានចូល៩២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្មុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្តី ជ័យមង្គល Read more

ព្រហើនណាស់! ឃុំខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធធាក់​នគរបាល​ កំពុង​ដាក់​គោលដៅ​រឹត​បន្តឹងច្បាប់​ចរាចរណ៍

(ខេត្តសៀមរាប)៖ ជនសង្ស័យ​ម្នាក់ ​ដែល​ធ្វើ​សកម្មភាព​ធាក់​ប៉ូ​លី​ស​ចរាចរណ៍ ដែល​កំពុង​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​គេចខ្លួន​ត្រូវ​បាន​កម្លាំង​ការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ល​ខេត្តសៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​បាន បញ្ជូន​ទៅ​តុលាការ​។ ឧត្តមសេនីយ៍ទោ​ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាននៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ២០២៥នេះ​ថា កាល​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ១៤​និង​០០​នាទី​រសៀល កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ត្រង់​ចំណុច​ខាងលិច​ស្ពាន​ព្រះ​ឥន្ទ​កោ​សី ដែល​ស្ថិត​នៅ​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ លុះដល់​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល ថ្ងៃ​ដដែល មាន​ជនសង្ស័យ​ឈ្មោះ ទី គឹ​ម​ហួរ ភេទ​ប្រុស អាយុ​១៧ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​-ខេត្តសៀមរាប បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​គោលដៅ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ពុំ​បាន​ពាក់មួក​ការពារ​សុវត្ថិភាព Read more