ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ
(ខេត្តក្រចេះ)៖ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារ ដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ ដែលត្រូវបំពេញបេសកកម្ម នាពេលខាងមុខ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថ្លែងអំណរគុណចំពោះការលះបង់មួយដ៏ធំធេងរបស់ប្អូនៗកងកម្លាំងនៃស្នងការនគរបាលខេត្ត ក្នុងបេសកកម្មការពារបូរណភាពទឹកដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ឆ្លើយតបទៅនឹងតម្រូវការស្ថានភាពប្រទេសជាតិកំពុងមានជម្លោះព្រំដែន ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយផងដែរ។ ឯកឧត្តមអភិបាលខេត្តក្រចេះ បន្តថា រាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់គ្រួសារកងទ័ពជួរមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យកងទ័ពរបស់យើង ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ អំពីក្រុមគ្រួសាររបស់គាត់ ត្រូវបានយកចិត្តទុកដាក់មើលការខុសត្រូវ និងមិនបោះបង់ចោលឡើយ នោះធ្វើឲ្យស្មារតី ក្នុងការការពារបូរណភាពទឹកដីរបស់យើង Read more










