ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចុះពិនិត្យដំណើរការសាងសង់អគារមត្តេយ្យសិក្សា ១ខ្នង នៅសាលាបឋមសិក្សា ក្បិល ស្ថិតនៅឃុំសានគរ

(ខេត្តសៀមរាប)៖ ក្នុងដំណើរត្រឡប់ពីបំពេញបេសកកម្មនៅខេត្តសៀមរាប ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លៀតចូលពិនិត្យដំណើរការសាងសង់អគារមត្តេយ្យសិក្សា ១ខ្នង ដែលជាអំណោយរបស់ ឯកឧត្តម និងក្រុមគ្រួសារ នៅសាលាបឋមសិក្សា ក្បិល ស្ថិតក្នុងភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ។ ក្នុងនោះ ក៏បានឧបត្ថម្ភថវិកា ចំនួន ២ ០០០ ០០០រៀល ដល់ក្រុមជាង ផងដែរ៕