ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួប អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

(ភ្នំពេញ)៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបឯកឧត្តម យ៉ាង វៃលីន (Yang Weilin) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ ជំនួបទ្វេភាគីនេះ ធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន។

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង លោកនាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយការត្រៀមការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធា តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលអំណោយម៉ាសុីនប៉មសន្តិសុខចល័ត ដែលជាអំណោយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកម៉ាសុីនប៉មសន្តិសុខចល័ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការទទួលអំណោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៉េង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ អំណោយជាម៉ាសុីនប៉មសន្តិសុខចល័តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺសម្រាប់បម្រើដល់ការចុះប្រតិបត្តិការ ឬបំពេញកិច្ចការងាររបស់កងកម្លាំងនគរបាលអន្តរាគមន៍ ពេលចុះអនុវត្តតួនាទីភារកិច្ច Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង ៨០០តោន

(ខេត្តតាកែវ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទម្ងន់ប្រមាណ ៨០០ តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ការផលិត និងការចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី គឺជាបញ្ហាចម្បងដែលកំពុងរីកសាយភាយក្នុងសហគមន៍ និងទីផ្សារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវវ័យ។ ការក្លែងបន្លំម៉ាក ស្លាកសញ្ញា Read more

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពខណ្ឌ៧មករា ដេីម្បីពង្រឹងការងារការពារសន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ​ ការងារតាមដានវឌ្ឍនភាពការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការងារបង្រ្កាបល្បែងស៉ីសងខុសច្បាប់ ការងារទប់ស្កាត់បង្រ្កាបក្មេងទំនើង និងការងារជនអនាថា វឌ្ឍនភាពការងារចុះបញ្ជីដីធ្លី និងចំណែកឯកជនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា ការងារផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ ខណ្ឌ-សង្កាត់ ក្នុងកំឡុងយុទ្ធនាការ នៃការចុះបញ្ជីដីធ្លី និងចំណែកឯកជនជូនប្រជាពលរដ្ឋ៕

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញចុះសួរសុខទុក្ខលោកជំទាវភរិយារបស់ឯកឧត្តម ហ៊ុយ សារ៉ាវុធ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំសមាជិកសាខាសមាគម អញ្ជើញចុះសួរសុខទុក្ខលោកជំទាវភរិយារបស់ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (ហៅពេទ្យលោកសង្ឃ)។

ឃាត់ខ្លួនជនសង្ស័យ០១នាក់បញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធគ្រឿងញៀន និងបានដកហូតវត្ថុតាងមួយចំនួន!

(ខេត្តកំពត)៖ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានស្រុក បានធ្វើការចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៅ សម្ផស្ស ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ វត្ថុតាងចាប់យករួមមាន៖– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៨កញ្ចប់ (ធំ១កញ្ចប់ តូច Read more