ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលអំណោយម៉ាសុីនប៉មសន្តិសុខចល័ត ដែលជាអំណោយ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ កៃដូ នាយករងខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននាំយកម៉ាសុីនប៉មសន្តិសុខចល័ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការទទួលអំណោយផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប៉េង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

អំណោយជាម៉ាសុីនប៉មសន្តិសុខចល័តរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺសម្រាប់បម្រើដល់ការចុះប្រតិបត្តិការ ឬបំពេញកិច្ចការងាររបស់កងកម្លាំងនគរបាលអន្តរាគមន៍ ពេលចុះអនុវត្តតួនាទីភារកិច្ច ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាពសង្គម៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ