(ខេត្តកំពត)៖ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:២០នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជ័យដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រាក់ ម៉ឺន មេបញ្ជាការ មូលដ្ឋានស្រុក បានធ្វើការចុះបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ស្ថិតនៅភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ កៅ សម្ផស្ស ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឬស្សី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ៨កញ្ចប់ (ធំ១កញ្ចប់ តូច ៧កញ្ចប់ ទម្ងន់៣២.០៤ក្រាម ថ្លឹងទាំងសំបក)។
– ម៉ូតូចំនួន០១គ្រឿង។
– ទូរស័ព្ទ០១គ្រឿង។
– ឧបករណ៍ជក់គ្រឿងញៀនចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវបញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




