ឃាត់ខ្លួនក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិង្សា វាយគ្នាទៅវិញទៅមក នៅមុខសាលារៀនចំរើនផល ខណ្ឌមានជ័យ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស នៅចំណុចមុខសាលារៀនចំរើនផល ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ ក្មេងទំនើង០៦នាក់រួមមាន៖១-ឈ្មោះ ស្រឿ ម៉េងសាំង ហៅ អាសាំង ភេទប្រុស អាយុ Read more
ឯកឧត្តម ខូយ រីដា អញ្ជេីញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ១ខ្នង នៅសាលាបឋមសិក្សារាំងទិល ក្នុងស្រុកកណ្តៀង
(ខេត្តពោធិ៍សាត់)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខាគ្រប់គ្រាន់ក្នុងបន្ទប់ ដែលមានតម្លៃជិត២០ម៉ឺនដុល្លារ ជាអំណោយរបស់ក្រុមហ៊ុន Leader Energy តាមរយៈក្រុមការងារអគ្គិសនីកម្ពុជា ស្ថិតក្នុងសាលាបឋមសិក្សារាំងទិល ភូមិរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក Dato’ Sean អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Leader Energy, Read more
កម្ពុជា និងអាមេរិក ជួបពិភាក្សាពីការរៀបចំ សមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធា កម្ពុជា និងអាមេរិក បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់ សមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027 ដែលគ្រោងនឹងចាប់ផ្តើមឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦។ កងទ័ពមកពីបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងឆ្មាំជាតិ រដ្ឋអៃដាហូ (Idaho Army National Guard) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ក្នុងសន្និសីទអភិវឌ្ឍន៍គោលគំនិតសម្រាប់សមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027។ កិច្ចសហប្រតិបត្តិការថ្មីឡើងវិញមួយនេះ បង្ហាញពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការត្រៀមខ្លួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ Cambodia, U.S. Discuss Preparations for Angkor Read more
លោក ថេង សុថុល បានបន្តដឹកនាំកម្លាំងត្រួតពិនិត្យការគ្រប់គ្រង ការស្នាក់នៅប្រមូលផ្ដុំ របស់ជនបរទេស!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ #រដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧មករា និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ចុះត្រួតពិនិត្យការគ្រប់គ្រង ការស្នាក់នៅប្រមូលផ្ដុំ របស់ជនបរទេស ស្របតាមអនុក្រឹត្យលេខ០៣ នៅតាមសណ្ឋាគារ ខុនដូរ ផ្ទះសំណាក់ សហគ្រាស និង ខ្នងផ្ទះនានា ពិសេស គឺឈានទៅ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ៕
ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ របស់រដ្ឋបាលខណ្ឌ៧មករា ឆ្នាំ២០២៦
#រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៨ ខណ្ឌ៧មករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា លោកអនុប្រធានមន្ទីរផែនការរាជធានីភ្នំពេញ លោកនាយករងទីចាត់ការផែនការរាជធានីភ្នំពេញ លោកអភិបាលរងខណ្ឌ លោកអធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ទាំង៨ តំណាងក្រុមហ៊ុនចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ និងបងប្អូនតំណាងប្រជាពលរដ្ឋ សរុបចំនួន ១០៨នាក់ និង មានតំណាងក្រុមហ៊ុនចូលរួមដេញថ្លៃគម្រោងចំនួន ១៤ក្រុមហ៊ុន Read more
ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត អញ្ជើញដឹកនាំនាយនគរបាល និងមន្ត្រីក្រោមឱវាទ ចូលរួមប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៦
(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំនាយនគរបាល នាយនគរបាលរង និងមន្ត្រីក្រោមឱវាទចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំ ខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕
ឯកឧត្តម ខូយ រីដា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន ២រូប ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលស្រុកវាលវែង ចំនួន ២រូប ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញស្រុកវាលវែងយ៉ាងច្រើនកុះករ៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា
(ខេត្តសៀមរាប)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានអញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅសណ្ឋាគារសុខាសៀមរាប៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា
(ខេត្តសៀមរាប)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជួបសំណេះសំណាលជាមួយគណៈប្រតិភូបណ្តាប្រទេសនានា ដែលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ (29th DGICM) នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦៕
