(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦និង១៧ ខែកក្កដា ឆ្នាំ២០២៦ ពាក់ព័ន្ធហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់ដោយដុំថ្ម និងកាំបិតចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ) ចំនួន៤លើក។
លើកទី១ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
លើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦
លើកទី៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
លើកទី៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវ លេខ ៥៩៨ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០២:២០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
វត្ថុតាងចាប់យក៖
១-កាំបិតធ្វើសកម្មភាព ៦ដើម
២-ពូថៅធ្វើសកម្មភាព ១ដើម
៣-ដែកទីបធ្វើសកម្មភាព១ដើម។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរដើម្បីបន្តអនុវត្តតាមនីតិវិធី៕


