ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់អគ្គនាយកដ្ឋាន ដើម្បីពង្រឹងសមត្ថភាពមន្ដ្រី និងបញ្ហាប្រឈមផ្សេងៗ នៅទីស្តីការក្រសួងព័ង៌មាន។
ភ្នំពេញ ព្រឹកថ្ងៃទី១៤ កក្កដា ២០២៥
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី នៅរដ្ឋបាលខណ្ឌដូនពេញ មានបេីកកិច្ចប្រជុំស្តីពីការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមអធិបតីភាព លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខណ្ឌ, លោក អធិការរងនគរបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១ និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១។
(ខេត្តសៀមរាប)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ភិន ភួន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានដឹកនាំកម្លាំង ចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ជូនដល់ព្រះសង្ឃនៅក្នុងវត្តអារាម និងប្រជាពលរដ្ឋតាមបណ្ដាទីប្រជុំជន អាជីវករ កន្លែងលក់ដូរ និងការ៉ាស់សាំង នៅក្នុងឃុំស្វាយស និងឃុំប្រាសាទ ស្រុកវ៉ារិន ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 Read more
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រកាសកែសម្រួលសមាសភាពមួយចំនួន និងពង្រឹងភារកិច្ចកងកម្លាំងចម្រុះ ប្រចាំការ ការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន៤ ទីបញ្ជាការស្រាលគឺ តំបន់អូរសោម តំបន់អូរឃ្មង តំបន់សុចិត្រ និងតំបន់កែងបឹង ដែលកំពុងធ្វើសកម្មភាពនៅតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីសម្រេច របស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីការកែសម្រួលសមាសភាពទីបញ្ជាការស្រាល ដែលប្រចាំការទាំង៤គោលដៅ នៅក្នុងតំបន់ព្រៃឡង់ ដើម្បីប្រសិទ្ធភាពការងារ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ឱ្យទទួលបានជោគជ័យ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន Read more
(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។
(ខេត្តកំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃពុធ ថ្ងៃទី៩ ខែកក្ដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយសភាពជាតិ អន្តរជាតិ និងតួនាទីភារកិច្ចជូនសិក្ខាពលទាហានថ្មីបំពេញឲ្យក្របខណ្ឌឲ្យកងទ័ពជើងគោក នៅសាលាពលទាហានយោធភូមិភាគពិសេស។ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានមានប្រសាសន៍ថា៖ ពិភពលោកបច្ចុប្បន្នស្ថិតនៅជាពហុប៉ូល ក្នុងន័យនេះមហាអំណាចបានពង្រីកភូមិសាស្ត្រនយោបាយដើម្បីផលប្រយោជន៍ខ្លួន កត្តាទាំងនេះបានជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដល់លំនឹងសេដ្ឋកិច្ចពិភពលោក ពិសេសជះឥទ្ធិពលមិនល្អដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី បានបន្ថែមទៀតថា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយគន្លឹៈរបស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភាសំដៅធានាការអភិវឌ្ឍន៍ប្រកបទៅដោយថាមពល ភាពធន់ និងចីរភាព។ លោកឧត្តមសេនីយ៍ឯក Read more
(ខេត្តកំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការណែនាំប្រកបដោយភាពជាមនុស្សធម៌ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងពល ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានប្រមូលផ្ដុំកងកម្លាំងរបស់អង្គភាពដែលស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងនាមជាមនុស្សធម៌ ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមជាលទ្ធផលបានចំនួន១០៩ផ្លោក។ នៅក្នុងឱកាសប្រមូលផ្ដុំកងកម្លាំងនោះ ឧត្តមសេនីយ៍ទោ ឈរ សុខ មេបញ្ជាការកងពលបានមានប្រសាសន៍ថា៖ យើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាលមានតួនាទី និងភារកិច្ច ការពាររដ្ធធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិមាតុភូមិ ដូចច្នេះយើងទាំងអស់គ្នាស្ម័គ្រចិត្តបរិច្ចាគឈាមស្រស់នៅពេលនេះ គឺជាការប្រសើរបំផុតក្នុងការចូលរួមចំណែកការងារសង្គម និងជួយរំលែកដល់សេចក្ដីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាលក្នុងវិស័យសុខាភិបាល។ ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានកោតសរសើរយ៉ាងខ្លាំងនូវទឹកចិត្តភាពជាមនុស្សធម៌ Read more
(សិង្ហបុរី)៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី នៅទីស្តីការក្រសួងមហាផ្ទៃសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចការងារ នៅសាធារណរដ្ឋសិង្ហបុរី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
(សិង្ហបុរី)៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរដល់អាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុខសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។