ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដកពិសោធន៍ករណីប្រតិបត្តិការបង្ក្រាបការរំដោះជនជាប់ឃុំ នៅខេត្តស្វាយរៀង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដកពិសោធន៍ករណីប្រតិបត្តិការបង្ក្រាបការរំដោះជនជាប់ឃុំនៅខេត្តស្វាយរៀង ដើម្បីប្រសិទ្ធភាពការងារ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២

នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានអញ្ជើញអធិបតីពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ៕

ឯកឧត្តម ខូយ រីដា អញ្ជេីញចូលរួមពិនិត្យការងារកាយសម្អាតបាតអាង សាងសង់តួទំនប់និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ

(ខេត្តពោធិ៍សាត់​)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យការងារកាយសម្អាតបាតអាង សាងសង់តួទំនប់ និងរៀបចំគ្រឹះទំនប់អាងទឹកលេខ២ លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈដែលបច្ចុប្បន្នសម្រេចបានប្រមាណជិត៤០%ហើយ។ សូមជម្រាបថា ទំនប់អាងទឹកលេខ២ មានផ្ទៃអាងទំហំ ៤,០១៦ហិកតា អាចស្តុកទឹកបាន៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីប្រមាណ២៦២,៥០០ហិកតា។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១-ទំនប់ដី ប្រវែង៤១០ម៉ែត្រ ចាក់បេតុងពីលើកម្រាស់ ២០សង់ទីម៉ែត្រ កម្ពស់៤០ម៉ែត្រ មានទទឹងខ្នងលើ១០ម៉ែត្រ,ទី២-ទំនប់បង្ហៀរមួយកន្លែង ប្រវែង២៨១ម៉ែត្រ មានប្រវែងរំហូរទឹក១៦៥ម៉ែត្រ ព្រមទាំងមានស្ពានពីលើ១៦៥ម៉ែត្រ Read more

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបានអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ ពិធីប្រគល់ទទួលឱសថពីមូលនិធិគីណាល់នេះធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានលោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមការងារ តំណាងឱ្យឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM ដែលជានិច្ចជាកាលតែងតែផ្តល់នូវការគាំទ្រចំពោះក្រសួងព័ត៌មានក្នុងបេសកកម្មមនុស្សធម៌។ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱសថជាអំណោយរបស់មូលនិធីគីណាល់ និងក្រុមហ៊ុនផ្សេងទៀតទៅចែកជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាចែករំលែកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តក្រចេះ និងបងប្អូនមន្ត្រីរាជការមួយចំនួននៃក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី Read more

លោក ថេង សុថុល បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដេីម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានខណ្ឌ, ការងារផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ ខណ្ឌ-សង្កាត់។

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងការងារប្រឡងប្រណាំង និងការងារកសាងកម្លាំង

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងការងារប្រឡងប្រណាំងកងរាជអាវុធហត្ថឆ្នាំ២០២៥ និងការងារកសាងកម្លាំងកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការ ស្នងការរង និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។

ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ!

(ខេត្តសៀមរាប)៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប។ ក្នុងនោះ​លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំង​បន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងជាក់ស្ដែង។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Read more

ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់!

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។ ពិធីនេះក៏មានការអញ្ជេីញចូលរួម ពី ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណេីរ, មន្ទីរ-អង្គភាពពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និវត្តជន ប្រារព្ធឡើងនៅសាលប្រជុំធំថ្មី សាលាខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខនិងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពបានពលីក្នុងបុព្វហេតុការពារទឹកដី

(ខេត្តស្ទឹងត្រែង)៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទៅដល់ទឹកដីនៃខេត្តស្ទឹងត្រែង ដើម្បីសួរសុខទុក្ខ និងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី។ លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភនូវថវិកា សម្ភារ:ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅ និងការផ្តល់ឱកាសការងារក៏ដូចជាការសិក្សាដល់កូនៗរបស់វីរកងទ័ពផងដែរ។

ក្រសួងមហាផ្ទៃ ចេញសេចក្តីបញ្ជាក់ព័ត៏មាន ពាក់ព័ន្ធបណ្ដាញព័ត៌មានថៃ បំភ្លៃថា គ្មានប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់ដោយការបាញ់ប្រហាររបស់ទាហានថៃ!