ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់!

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។

ពិធីនេះក៏មានការអញ្ជេីញចូលរួម ពី ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណេីរ, មន្ទីរ-អង្គភាពពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និវត្តជន ប្រារព្ធឡើងនៅសាលប្រជុំធំថ្មី សាលាខេត្តពោធិ៍សាត់។