(ខេត្តស្ទឹងត្រែង)៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទៅដល់ទឹកដីនៃខេត្តស្ទឹងត្រែង ដើម្បីសួរសុខទុក្ខ និងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី។
លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភនូវថវិកា សម្ភារ:ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅ និងការផ្តល់ឱកាសការងារក៏ដូចជាការសិក្សាដល់កូនៗរបស់វីរកងទ័ពផងដែរ។









