ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងសប្បុរសជន បាននាំយកអំណោយ ទៅប្រគល់ជូនកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅសមរភូមិមុខតាមបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ SiemReapGRK
រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ SiemReapGRK
(ខេត្តកោះកុង)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រស់ ទៀត មេបញ្ជាការរងកងទ័ពជើងគោក និង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង រួមទាំងសប្បុរសជនក្នុងខេត្តកោះកុង បានអញ្ជើញចុះសាកសួរសុខទុក្ខកងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣។ នៅក្នុងសន្ទរកថាស្វាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងរបាយការណ៏សង្ខេបរបស់ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានគូសបញ្ជាកពីតួនាទីភារកិច្ចរបស់កងកម្លាំងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ទិសយោធភូមិភាគទី៣ រួមទាំងការបំពេញភារកិច្ចក្នុងភូមិសាស្ត្រទទួលខុសត្រូវ។ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្តកោះកុង បានថ្លែងកោតសរសើរដល់កងកម្លាំងទីបញ្ជាការទិសយោធភូមិភាគទី៣ និងអង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ ដែលបានអនុវត្តន៍ភារកិច្ចបានល្អប្រសើរ Read more
(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ឱ្យដឹងថាកម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទីតាំងភោជនីយដ្ឋាននិងខារ៉ាអូខេមួយកន្លែងយីហោ”ដាយមិនស្តារ” បានឃាត់ខ្លួនមនុស្សប្រុសស្រី ១២១នាក់ ពាក់ព័ន្ធបង្កប់សេវាកម្មកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ។ ក្នុងចំណោមមនុស្សទាំង ១២១នាក់ កម្លាំងជំនាញបានរកឃើញមានអនីតិជន ១៤នាក់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានឆែកឆេរនៅចំពោះមុខតំណាងម្ចាស់ទីតាំង រកឃើញមនុស្សចំនួន ១២១នាក់ (ស្រី១០៤នាក់ Read more
(ភ្នំពេញ)៖ នៅវិមាន៧មករា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ យុវជនគណបក្សថ្នាក់កណ្តាលបានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដីធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងធ្វើបាឋកថាដោយផ្ទាល់របស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប-នីយកម្ម និងសំណង់។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈប្រចាំការ ឯកឧត្តម លោកជំទាវសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានផ្នែក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ថ្នាក់ដឹកនាំយុវជនបក្ស សមាជិក សមាជិកាយុវជនបក្សប្រមាណ ៣ ៥០០នាក់។
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ចំនួន ១២នាក់ទៅតុលាការ ពាក់ព័ន្ធករណី ផលិត ចែកចាយ និងផ្សាយផ្ទាល់តាមវេបសាយនូវវីដេអូអាសអាភាស ប្រព្រឹត្តនៅ ផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ករណីខាងលើនេះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឆ្មក់បង្ក្រាប កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជាក់ស្ដែង Read more
(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពយ៉ាងសកម្ម ក្នុងការសហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវហាមឃាត់ ក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះកង កម្លាំងដែលប្រចាំការនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដឹកនាំដោយលោកវរសេនីយ៍ទោ ទិត ចាន់ នាយសេនាធិការរង ប្រចាំការនៅទីបញ្ជការស្រាលឃុំផាត់សណ្តាយ និងកងកម្លាំង ដែលប្រចាំការនៅទីបញ្ជាការស្រាលទិសពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ឯក លុយ សុភាព បានបន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទល្មើសច្បាប់ Read more
(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម Bernard Philip ជំនួយការលេខាទី១ផ្នែកគោលនយោបាយអន្តរជាតិអូស្ត្រាលី បានអះអាងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ ឯកឧត្តម Bernard Philip នៅកម្ពុជានាឱកាសនេះ និងបានវាយតម្លៃថា ទស្សនៈកិច្ចនេះនឹងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា- អូស្ត្រាលី ដែលមានស្រាប់។ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានបញ្ជូនកងកម្លាំងមកចូលរួមយ៉ាងសកម្មក្នុងដំណើរការបង្រួបបង្រួមជាតិ កសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាអំឡុងដើមទសវត្សន៍៩០ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលហៅកាត់ថា”អ៊ុនតាក់”។ ឯកឧត្តម អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់ហិរញ្ញប្បទាន ក៏ដូចជាជំនួយឥតសំណងនានាក្នុងពេលកន្លងមក Read more