(ភ្នំពេញ)៖ រថយន្ត៦គ្រឿងបានបុកគ្នាជាបន្តបន្ទាប់នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង១៥:៣០នាទី រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញរថយន្តឡិចសុីស ៣៣០ ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-7958 បានជ្រុលបុករថយន្ត Ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BX-7926 ខណៈនោះក៏មានរថយន្ត៤គ្រឿងទៀតបេីកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏បុកបន្តកន្ទុយគ្នាថែមទៀត។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងនិងបានសម្របសម្រួលដោះស្រាយរវាងម្ចាស់ភាគីរថយន្តទាំង៦គ្រឿង៕




