រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបានអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ ពិធីប្រគល់ទទួលឱសថពីមូលនិធិគីណាល់នេះធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានលោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមការងារ តំណាងឱ្យឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM ដែលជានិច្ចជាកាលតែងតែផ្តល់នូវការគាំទ្រចំពោះក្រសួងព័ត៌មានក្នុងបេសកកម្មមនុស្សធម៌។ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱសថជាអំណោយរបស់មូលនិធីគីណាល់ និងក្រុមហ៊ុនផ្សេងទៀតទៅចែកជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាចែករំលែកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តក្រចេះ និងបងប្អូនមន្ត្រីរាជការមួយចំនួននៃក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី Read more










