អភិបាលខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់មកពីបណ្តាឃុំនានា ក្នុងស្រុកឆ្លូង ចំនួន២៥៩ គ្រួសារ
(ខេត្តក្រចេះ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយមនុស្សធម៌ ដល់គ្រួសាររងគ្រោះ ដោយទឹកជំនន់ មកពីបណ្តាឃុំនានាសរុបចំនួន ២៥៩ គ្រួសារ រួមមាន៖-ឃុំកញ្ជរ-ឃុំព្រែកសាម៉ាន់-ឃុំឆ្លូង-ឃុំហាន់ជ័យ-ឃុំខ្សាច់អណ្តែត-ឃុំដំរីផុង និងឃុំកំពង់ដំរី ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន សម្តេចតែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។ ឯកឧត្តម Read more










