កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ នៃសម័យប្រឡងថ្ងៃទី ២៨ សីហា ២០២៥ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។
SiemReapGRK
A Joint Press Release on the Outcomes of the Extraordinary Meeting of the Regional Border Committee (RBC) between the 4th Military Region of the Kingdom of Cambodia and the 2nd Army Area of the Kingdom of Thailand, held on August Read more
ខេត្តសៀមរាប)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានបន្តយុទ្ធនាការ ចុះចែកខិតប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline) 1296 ជូនដល់ប្រជាពលរដ្ឋ តាមបណ្ដាទីប្រជុំជន អាជីវករ កន្លែងលក់ដូរ ហាងលក់ទូរស័ព្ទ និងកន្លែងជួសជុលម៉ូតូ នៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប។ ការផ្សព្វផ្សាយខាងលើនេះ បានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ Read more
នៅរសៀលថ្ងៃអង្គារ ៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥
(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ ” រួមគ្នា បង្ការទប់ ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា ” និងពិធីដុតបំផ្លាញគ្រឿងញៀនទម្ងន់ ២ ៤៨១,៥ក្រាម កញ្ជាក្រៀមទម្ងន់ ៣ ៩១០ក្រាម គ្រាប់ពូជកញ្ជាទម្ងន់ ១៣៣,៨៧ក្រាម និងដើមកញ្ជាស្រស់១៤០០ដើម នៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ បានរាយការណ៍ ៖ ចំពោះការងារអនុវត្តច្បាប់ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត មន្ត្រីអនុវត្តច្បាប់ Read more
(ខេត្តកណ្តាល)៖ នាសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យឆេះផ្ទះ ចំនួន ០១គ្រួសារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១នឹង៣០នាទី ដែលបណ្ដាឲ្យ ស្រ្តីម្នាក់ជាម្ចាស់ផ្ទះ បានស្លាប់ក្នុងពេលកើតហេតុ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានចូលលរួមរំលែកទុក្ខ និងនាំមកនូវការផ្ដាំផ្ញើសាកសួរសុខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន Read more
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញនូវលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិ ភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយថ្នាក់ដឹកនាំខេត្តកណ្តាល អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើសឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានបេក្ខជនត្រូវប្រឡងប្រជែងនៅមណ្ឌលខេត្តកណ្តាល ចំនួន ៥២៩ នាក់ មកពីខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឱ្យរឹងមាំនៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឱ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឱ្យបានល្អនូវបទបញ្ជាផ្ទៃក្នុង វិន័យក្នុងពេលប្រឡង Read more
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត បានទទួលថវិកា ចំនួន៨ម៉ឺនដុល្លារ តាមរយៈសន្តានចិត្តសប្បុរសធម៌ របស់លោកសាស្ត្រាចារ្យ គួច វណ្ណលី និងលោកស្រីសាស្ត្រាចារ្យ ហែ ឈឹងរន អតីតសាស្ត្រាចារ្យភាសាបារាំង និងអង់គ្លេស នៅវិទ្យាល័យពោធិ៍សាត់ កាលពីឆ្នាំ១៩៦៥-១៩៧៥ និងជាមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងទេសចរណ៍ រហូតចូលនិវត្តន៍ ដែលបានបរិច្ចាគថវិកា សម្រាប់ចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម Read more
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ និងសម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះបន្ទូលថា ក្នុងឱកាសនៃការគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាមព្រះអង្គ។ សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតលើព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ៕