ក្រុមការងារកងរាជអាវុធហត្ថស្រុកវ៉ារិន បានចុះផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ប្រគេនព្រះសង្ឃ និងជូនប្រជាពលរដ្ឋ!
(ខេត្តសៀមរាប)៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ភិន ភួន មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានដឹកនាំកម្លាំង ចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ជូនដល់ព្រះសង្ឃនៅក្នុងវត្តអារាម និងប្រជាពលរដ្ឋតាមបណ្ដាទីប្រជុំជន អាជីវករ កន្លែងលក់ដូរ និងការ៉ាស់សាំង នៅក្នុងឃុំស្វាយស និងឃុំប្រាសាទ ស្រុកវ៉ារិន ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង) ឬ អាចទាក់ទងមកតាមបណ្តាញ CoolApp ,Telegram, WhatsApp, តាមរយៈលេខ 088 93 Read more