សម្តេច ម៉ែន សំអន យកចិត្តទុក្ខដាក់ចំពោះបញ្ហាសុខភាពរបស់ វីរនារីដោះមីន គង់ សារឿន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញសួរសុខទុក្ខអ្នកស្រី គង់ សារឿន វីរនារីដោះមីននៅសម័យសង្គ្រាម និងក្រោយសម័យសង្គ្រាម ដែលកំពុងសម្រាកព្យាបាលជំងឺរលាកសួត និងដុំសួត ធ្ងន់ធ្ងរ នៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

បច្ចុប្បន្ន អ្នកស្រី គង់ សារឿន កំពុងសម្រាកព្យាបាលជំងឺរលាកសួត និងដុំសួត ធ្ងន់ធ្ងរ និងស្ថិតក្រោមការតាមដាននិងព្យាបាលដោយយកចិត្តទុក្ខដាក់ពីសំណាក់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះកេតុលាមាល។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់ អ្នកស្រី គង់ សារឿន ឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។ អ្នកស្រី គង់ សារឿន បានថ្លែងអំណរគុណ ដល់សម្តេចកិត្តិសង្គហបណ្ឌិត តែងតែយកចិត្តទុក្ខដាក់ និងសួរសុខទុក្ខ នៅពេលដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕