លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តជួយសម្របសម្រួលជូនបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលក្រុមការងាររបស់រដ្ឋបាលខេត្ត កំពុងបន្ត សម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃវិលត្រលប់ទៅស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថារដ្ឋបាលខេត្តបានជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃ បណ្តេញចេញឬធ្វើការប្រមាថណាមួយ ដោយរងចាំទទួលទាំងអស់ឱ្យតែជាជនជាតិខ្មែរ ទោះបីជាមានឯកសារ ឬមិនមានឯកសារគ្រប់គ្រាន់ក៏ដោយ ហើយជាក់ស្តែងនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន គឺមានបងប្អូនពលករខ្មែរ បានធ្វើដំណើរឆ្លងព្រំដែន ត្រលប់មកកម្ពុជាវិញជារៀងរាល់ថ្ងៃដោយរដ្ឋបាលខេត្ត បានសហការជាមួយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទីតាំងត្រៀមទទួលបងប្អូនពលករ នៅក្បែរព្រំដែន ដើម្បីសម្រួលទាំងការស្នាក់នៅបណ្ដោះអាសន្នការហូបចុក ការថែទាំព្យាបាលសុខភាព និងជូនដំណើរវិលត្រលប់ ទៅស្រុកកំណើតវិញដោយឥតគិតថ្លៃ ព្រមទាំងជួយរកការងារជូនបងប្អូនពលករផងដែរ។ Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជេីញបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរដែលវិលត្រលប់មកពីប្រទេសថៃ

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែររាប់ម៉ឺននាក់បន្តសម្រុកចេញពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណះលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងាររបស់រដ្ឋបាលខេត្តបន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រលប់ទៅស្រុកកំណើតវិញ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍អំពាវនាវនិងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃជួបបញ្ហាមិនទាន់បើកប្រាក់ខែនិងគ្មានមធ្យោបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើងតែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 6666 ក្រុមការងារនឹងរង់ចាំជួយដោះស្រាយ និងសម្របសម្រួលជូន ២៤ម៉ោងលេី២៤ម៉ោង។

អភិបាលខេត្តកំពត ចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពជួរមុខ និងគ្រួសារវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ក្រោមការយកចិត្តទុកដាក់ជាពិសេសពី វេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ និងថ្នាក់ដឹកនាំមន្ទីរពេទ្យ។ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅចំពោះវីរភាពកងទ័ព ដែលបាន ខិតខំការពារបូរណភាពទឹកដីនៅជួរមុខ ដោយភាពអង់អាចក្លាហានជាទីបំផុត​៕

បណ្ដាអង្គទូត ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) ១៥ស្ថាប័ន ចុះពិនិត្យជំរុំជនភៀសសឹក «បន្ទាយអំពិល» នៅខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN)  រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ ការចុះទៅពិនិត្យនេះ ដឹកនាំដោយឯកឧត្តម កាន់ ផារិទ្ធ និងឯកឧត្តម អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ របាយការន៍របស់អាជ្ញាធរបានឲ្យដឹងថា ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ Read more

ពលករខ្មែររាប់ម៉ឺននាក់ បន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ នៃខេត្តប៉ៃលិន

(ខេត្តប៉ៃលិន)៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែររាប់ម៉ឺននាក់ បានបន្តសម្រុកចេញពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណៈលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារ របស់រដ្ឋបាលខេត្ត បន្តសម្របសម្រួល និងដោះស្រាយជូនបងប្អូនពលករខ្មែរ ដែលមកពីប្រទេសថៃ វិលត្រឡប់ទៅស្រុកកំណើតវិញ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវ និងជូនដំណឹងដល់បងប្អូនពលករខ្មែរ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ឬក្នុងករណីបងប្អូន កំពុងស្ថិតនៅក្នុងប្រទេសថៃ ជួបបញ្ហាមិនទាន់បើកប្រាក់ខែ និងគ្មានមធ្យាបាយធ្វើដំណើរមកដល់ព្រំដែនកម្ពុជាយើង តែមានបំណងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0975 79 78 78 / 088 369 Read more

លោកឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

(ខេត្តសៀមរាប)៖ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី Read more

អភិបាលខេត្តតាកែវ ចុះជួបវីរកងទ័ពរហ័សនាម «រ៉ាំបូស្រុកខ្មែរ» ដែលប្រយុទ្ធជាមួយទ័ពឈ្លានពានថៃនៅសមរភូមិប្រាសាទតាក្របី

(ខេត្តតាកែវ)៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានចុះជួបសួរសុខទុក្ខ និងបាននាំយកអំណោយគ្រឿងឧបភោគបរិភោគមួយចំនួន ជូនវីរកងទ័ព ម៉ៅ ណុល រហ័សនាម «រ៉ាំបូស្រុកខ្មែរ» រស់នៅភូមិត្រពាំងឬស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែលបង្ហាញភាពអង់អាចក្លាហាន តាមរយៈការប្រយុទ្ធតបតមិនពាក់អាវ ដោយមិនខ្លាចញញើតជាមួយក្រុមទាហានថៃ នោះឡើយនៅសមរភូមិប្រាសាទតាក្របី។ នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានកោតសសើរចំពោះវីរកងទ័ព ម៉ៅ ណុល និងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ចំពោះទឹកចិត្តស្នេហាជាតិមាតុភូមិ និងភាពអង់អាចក្លាហាន ក្នុងការតស៊ូ ប្រយុទ្ធជាមួយខ្មាំង មិនឲ្យចូលមកឈ្លានពានទឹកដីប្រទេសកម្ពុជាបានជាដាច់ខាត ហើយការលះបង់នេះ បានបង្ហាញពីគម្រូវីរភាពដ៏អង់អាចក្លាហានក្នុងនាមជាយោធាការពារទឹកដីកម្ពុជា។ ឯកឧត្តម វ៉ី Read more

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស នៅមន្ទីរបង្អែកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ នារសៀល ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរកងទ័ពរងរបួសទាំងពីររូប។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានទទួលការផ្ដាំផ្ញើពីយុទ្ធជនទាំងពីររូប ដើម្បីថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ពជួរមុខ ហើយជូនពរឱ្យសម្ដេចទាំងពីររក្សាសុខភាពល្អ Read more

សហគមន៍ខ្មែរនៅជប៉ុន ប្រមាណ៥០០នាក់ ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក និងជំរុញឱ្យថៃ គោរពបទឈប់បាញ់ និងទាមទារឱ្យដោះលែងទាហានខ្មែរ

(ជប៉ុន)៖ សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុន ប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះបានប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ ដែលបានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរ ក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃ ប្រចាំប្រទេសជប៉ុន ដើម្បីឱ្យរដ្ឋាភិបាលថៃ ប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។

សម្តេច ម៉ែន សំអន អញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញគោរពវិញ្ញណក្ខន្ធ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី នៅគេហដ្ឋានលេខ ៦២ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នារសៀល ថ្ងៃសៅរ៍ ៨កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ អគ្គមហាឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ត្រូវជាម្តាយក្មេក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង Read more