រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបានអំណោយជាឱសថមួយចំនួនពីមូលនិធិគីណាល់ គ្រោងនឹងយកទៅចែកជូនបន្តដល់បងប្អូនកងទ័ពនៅជួរមុខ និងទណ្ឌិតនៅពន្ធនាគារ ពិធីប្រគល់ទទួលឱសថពីមូលនិធិគីណាល់នេះធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ដោយមានលោក តិច ស៊ីម៉ូ នាយកគ្រប់គ្រងពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមការងារ តំណាងឱ្យឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM ដែលជានិច្ចជាកាលតែងតែផ្តល់នូវការគាំទ្រចំពោះក្រសួងព័ត៌មានក្នុងបេសកកម្មមនុស្សធម៌។ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱសថជាអំណោយរបស់មូលនិធីគីណាល់ និងក្រុមហ៊ុនផ្សេងទៀតទៅចែកជូនដល់វីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាចែករំលែកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តក្រចេះ និងបងប្អូនមន្ត្រីរាជការមួយចំនួននៃក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី Read more

លោក ថេង សុថុល បានបេីកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដេីម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានខណ្ឌ, ការងារផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ ខណ្ឌ-សង្កាត់។

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងការងារប្រឡងប្រណាំង និងការងារកសាងកម្លាំង

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងការងារប្រឡងប្រណាំងកងរាជអាវុធហត្ថឆ្នាំ២០២៥ និងការងារកសាងកម្លាំងកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការ ស្នងការរង និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។

ឧត្តមសេនីយ៍ត្រី សៀ ទីន បានបន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងសៀមរាប ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ!

(ខេត្តសៀមរាប)៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប។ ក្នុងនោះ​លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំង​បន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងជាក់ស្ដែង។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Read more

ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់!

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក)។ ពិធីនេះក៏មានការអញ្ជេីញចូលរួម ពី ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណេីរ, មន្ទីរ-អង្គភាពពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និវត្តជន ប្រារព្ធឡើងនៅសាលប្រជុំធំថ្មី សាលាខេត្តពោធិ៍សាត់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខនិងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពបានពលីក្នុងបុព្វហេតុការពារទឹកដី

(ខេត្តស្ទឹងត្រែង)៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទៅដល់ទឹកដីនៃខេត្តស្ទឹងត្រែង ដើម្បីសួរសុខទុក្ខ និងប្រគល់ “ផ្ទះមួយខ្នង” ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដី។ លើសពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភនូវថវិកា សម្ភារ:ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅ និងការផ្តល់ឱកាសការងារក៏ដូចជាការសិក្សាដល់កូនៗរបស់វីរកងទ័ពផងដែរ។

ក្រសួងមហាផ្ទៃ ចេញសេចក្តីបញ្ជាក់ព័ត៏មាន ពាក់ព័ន្ធបណ្ដាញព័ត៌មានថៃ បំភ្លៃថា គ្មានប្រជាពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្លាប់ដោយការបាញ់ប្រហាររបស់ទាហានថៃ!

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យបណ្តាញផ្នែកទំនាក់ទំនងនៃអង្គការមិនមែនរដ្ឋាភិបាល ដើម្បីសម្តែងការគួរ និងពិភាក្សាការងារពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងព័ត៌មាន ក្នុងការពិគ្រោះរៀបចំគោលការណ៍រក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យក្នុងអត្ថបទ និងសេចក្តីរាយការណ៍របស់អង្គភាពសារព័ត៌មាន ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិ

(ខេត្តបាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ សូមស្វែងយល់បន្ថែមពីភាពរឹងមាំ នៃលំនៅឋាន ដើម្បីបង្ការ និងការពារហានិភ័យ ដែលបង្កដោយគ្រោះធម្មជាតិព្រោះថា ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់ចំពោះគ្រោះអគ្គិភ័យផ្សេងៗផងដែរ។ មានប្រសាសន៍អំពាវនាវនៅព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្នុងឱកាសឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១៧១គ្រួសារ ដើម្បីជួយសម្រាលកាលំបាករបស់ប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងបងប្អូនពលកដែលមានជីវភាពខ្វះខាតមកពីភូមិចំនួន១៥ក្នុងឃុំក្តុលតាហែន Read more

ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ពិនិត្យលើការងារភារកិច្ចចំពោះមុខរបស់នាយកដ្ឋាន ដើម្បីតម្រង់ទិសទៅរកសន្និបាតក្រសួងព័ត៌មាននាពេលខាងមុខ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។

ថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥