ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអំណោយចែកជូននិងចុះសួរសុខទុក្ខប្រជាពលរដ្ឋ១១៩គ្រួសារ ដែលបានចល័តទៅតំបន់សុវត្ថិភាព

(ខេត្តព្រះវិហារ)៖ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះមកសួរសុខទុក្ខ និងពាំនាំអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន១១៩គ្រួសារ ដែលបានចល័តទៅរកតំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នាកាលពីព្រឹកថ្ងៃទី២៨ នៅតំបន់មុំបី។ ដោយមានការភ័យខ្លាច ព្រួយបារម្ភពីការប្រឈមមុខដាក់គ្នា បងប្អូន អ៊ំពូមីង លោកយាយ លោកតា ប្រជាជននៅភូមិតេជោមរកត និងភូមិសែនតេជៈ ឃុំមរកត បានបង្ខំចិត្តនាំគ្រួសារកូនចៅ ចាកចោលផ្ទះសំបែង Read more

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ រួមគ្នាផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ!

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញធ្វើសន្និសីទសារព័ត៌មាន «ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) និងការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលប្រព្រឹត្តទៅនៅក្រសួងព័ត៌មាន នារសៀលទី២៩ ខែឧសភា ឆ្នាំ២០២៥។ ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដែលជាយន្តការដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ខែតុលា។

ឧត្តមសេនីយ៍ត្រី សៀ ទីន ចាត់តាំង​ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ថា មុន្នី ដែលភរិយាទើបសម្រាលកូនរួច

(ខេត្តសៀមរាប​)៖ ថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក យិន ពិសិដ្ឋ ទទួលជួយការងារសម្ភារៈបច្ចេកទេស និងលោកវរសេនីយ៍ទោ ហេក រ៉ា ប្រធានមន្ទីរសម្ភារៈបច្ចេកទេស បានដឹកនាំកម្លាំងក្នុងមន្ទីរ នាំយកថវិកាចំនួន ៤៤៥,០០០៛ ព្រមទាំងសម្ភារៈមួយចំនួន (អង្ករ ២ការ៉ុង ទឹកគោឆៅ ២យួរ និងទឹកបរិសុទ្ធ ២កេស) ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ថា មុន្នី នាយរងការិយាល័យគីមីសាស្ត្រ ដែលភរិយាទើបសម្រាលកូនរួច នៅគេហដ្ឋានស្ថិតក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ SiemReapGRK

មេទ័ពកម្ពុជា-ថៃ បើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

(ខេត្តឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានចាប់ផ្តើមបើកការចរចានៅច្រកអន្តរជាតិអូរស្មាច់ ដើម្បីរកដំណោះស្រាយ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពប្រទេសទាំងពីរ នៅតំបន់មុំបី ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ចំណែកភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក (Pana Klaewblaudtuk) មេបញ្ជាការកងទ័ពជើងគោកថៃ។ ការចរចា​បានធ្វើឡើងបន្ទាប់ពីទាហានថៃ បានចូលមកទឹកដីកម្ពុជា នៅតំបន់មុំបី ដោយបានផ្ទុះអាវុធ បណ្តាលឱ្យទាហានខ្មែរម្នាក់ ស្លាប់បាត់បង់ជីវិត។ ក្រោយមានព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកងទ័ព ទៅដល់ព្រំដែន ដើម្បីការពារខ្លួន៕

មេបញ្ជាការអាវុធហត្ថស្រុកវ៉ារិន បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកអំណោយជូនក្រុមគ្រួសារលោក​ គង់ ប៊ុនណា ភ្លើងឆេះផ្ទះ

(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី​ ហេ​ យ៉ែម​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានដឹកនាំនាយអាវុធហត្ថ នាំយកគ្រឿងបរិភោគមួយចំនួនរួមមាន អង្ករ​ ១ការ៉ុង​ ទឹកត្រី​ ១យួរ ទឹកសុីអុីវ​ ១យួរ ស្ករ​ ១គីឡូ ប៊ីចេង​ ១គីឡូ អំបិល​ ១គីឡូ ថវិកា​ចំនួន ២០០,០០០រៀល និងសម្ភារៈ​សិក្សាមួយចំនួន ជូនដល់ក្រុមគ្រួសារលោក​ គង់ ប៊ុនណា មានសមាជិក ៥នាក់ ដែលជាប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ​ កាលពីថ្ងៃទី២៨.០៥.២០២៥ ស្ថិតនៅភូមិវត្ត​ ឃុំស្រែណូយ​ ស្រុកវ៉ារិន​ ខេត្តសៀមរាប។ SiemReapGRK

សពយុទ្ធជន សួន រោន ត្រូវបានដឹកយកទៅធ្វើបុណ្យនៅលំនៅដ្ឋានរបស់លោកនៅភូមិកំពេញ ឃុំឃាង ស្រុកជាំក្សាន្ត

(ខេត្តព្រះវិហារ)៖ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ជូនចំពោះក្រុមគ្រួសារសព។ ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូស នៅបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស!

(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារទី ២៧-០៥-២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះជាបន្តបន្ទាប់ ធ្វើការបាញ់ថ្នាំសម្លាប់មូសនៅក្នុងបរិវេណវត្តចំនួន០២ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ដើម្បីជាការចូលរួមចំណែក ជួយបង្ការទប់ស្កាត់ កាត់បន្ថយការឆ្លងរីករាលដាលជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋាន។

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំប្រជុំឆ្លងការងារកសាងកម្លាំង ជំនាញគោលនយោបាយ សរសើរគ្រឿងឥស្សរិយយស

(ភ្នំពេញ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលផ្ទៃប្រទេសព្រឹកថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំប្រជុំជួរបញ្ជាការ ឆ្លងការងារកសាងកម្លាំង ជំនាញគោលនយោបាយ សរសើរគ្រឿងឥស្សរិយយស ជូនកងឯកភាពដែលមានស្នាដៃសមិទ្ធផលល្អឆ្នើមរយៈពេល ៣២ឆ្នាំ ដោយមានការចូលរួមពីលោកមេបញ្ជាការរង ស្នងការ នាយការិល័យដែលមានការពាក់ព័ន្ធ។

យោធភូមិភាគទី៥ ត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមចុះជួយពលរដ្ឋរងគ្រោះដោយទឺកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ

ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាការយោធភូមិភាគទី៥។ ឧត្តមសេនីយ៍ទោ សេង ធារិន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ទោ សេង ធារិន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន។

ភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥