រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ស្នើឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ពន្លឿនចំណាត់ការក្នុងសំណុំរឿងមួយ ក្រោយមានសំណើសុំអន្តរាគម

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានស្នើទៅ ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ឱ្យជំរុញ និងពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌមួយ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការដាក់លិខិតស្នើឱ្យពន្លឿនចំណាត់ការនេះ ធ្វើឡើងក្រោយឈ្មោះ ឯម សុខសុវណ្ណ បានដាក់សំណើសុំអន្តរាគម មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម កើត រិទ្ធ បានរៀបរាប់នៅក្នុងលិខិតថា៖ « សូមឯកឧត្តម ពិនិត្យ និងជំរុញចំណាត់ការសំណុំរឿងនេះ ឱ្យបានឆាប់រហ័ស និងឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់ជាធរមាន និងរាយការណ៍អំពីលទ្ធផលនៃចំណាត់ការនៃសំណុំរឿងនេះ មកលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ។ ក្នុងករណីដែលមានឧបសគ្គ ឬបញ្ហា ក្នុងចំណាត់ការលើសំណុំរឿងនេះ សូមធ្វើការរាយការណ៍មកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ដើម្បីមានមូលដ្ឋានចាត់ការបន្ត។»។ សូមជម្រាបថា ក្រសួងយុត្តិធម៌ Read more

សាលាពលទាហានទី៥ បានបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវ បណ្ឌិត

(ខេត្តបាត់ដំបង)៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ឌុច ដួន នាយកសាលាពលទាហានទី៥ បានធ្វើការបើកចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៅសាលាពលទាហានទី៥។ ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន Read more

ឧត្តមសេនីយ៍ត្រី សៀ ទីន បានអញ្ជើញ​ចូលរួម​ក្នុង​ពិធីទទួលអាវភ្លៀងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

(ខេត្តឧត្តរមានជ័យ)៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានអញ្ជើញ​ចូលរួម​ក្នុង​ពិធី ទទួលអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធឈរជើងតាមខ្សែបន្ទាត់ព្រំដែនចំណុះគណៈបញ្ជាការឯកភាពទិសទី២ យោធភូមិភាគទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ និងជា មេបញ្ជាការរងកងទ័ពជើងគោក នៅទីបញ្ជាការ​កងការពារ​ព្រំដែន​គោកលេខ៤០៣(អូរអង្រែ)។ SiemReapGRK

ឈាមស្រេក ស្បែកហៅ! សមត្ថកិច្ចបំបែកសំណុំរឿងរំលោភសម្លាប់យុវតី ១៥ឆ្នាំ ឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់

(ភ្នំពេញ)៖ អំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ជនរងគ្រោះ) សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់នៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង១២:៣០នាទី នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាម៉ោង១និង២៧នាទីយប់អធ្រាត្រឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ជនរងគ្រោះឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។ ជនសង្ស័យ​ ចំនួន​០៣នាក់៖១-ឈ្មោះ Read more

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់តំណាងដឹកនាំកិច្ចប្រជុំនិងត្រួតពិនិត្យកម្លាំង-ចំនួនទ័ពអាវុធហត្ថរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ នៅ​បញ្ជាការ​ដ្ឋាន​ កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ នាថ្ងៃទី១៨-១៩ ខែ​ឧសភា​ ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ ក្រុមការងារចុះត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមនឹងក្រុមការងារ ត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងត្រួតពិនិត្យកម្លាំង-ចំនួនទ័ព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ Read more

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ។ លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ។

កម្លាំងវរសេនាតូច ៥៥៤ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមបណ្តោយព្រំដែន

(ខេត្តបន្ទាយមានជ័យ)៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ អនុវត្តតាមផែនការរបស់ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អនុសេនីយ៍ទោ ឡឹក ប៊ុនឡាយ មេបញ្ជាការស្តីទី វរសេនាតូច៥៥៤ ដឹកនាំកម្លាំង ដើរល្បាតត្រួតពិនិត្យភូមិសាស្ត្រ តាមបណ្តោយព្រំដែន និង ពិនិត្យបង្គោលសីមាលេខ២៩ បង្គោលសីមាលេខ៣០ ដែលអង្គភាពទទួលខុសត្រូវ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសតាមដានក្តាប់ការប្រែប្រួលសភាពការណ៍តាមព្រំដែនរាយការណ៍ជូនថ្នាក់លើ។ ជាលទ្ធផល សភាពការណ៍នៅតាមបណ្តោយព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ៕

ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អញ្ជើញដឹកនាកិច្ចប្រជុំពិនិត្យវឌ្ឍនការងារនាយកដ្ឋាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ខែឧសភា ព្រឹកថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ​ នាំយកថវិកាបេឡាសង្រ្គោះ​ ជូនក្រុមគ្រួសារអតីត​យុទ្ធជន​ នៅក្រុងព្រះវិហារ​

(ខេត្តព្រះវិហារ)៖​ ថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០២៥​ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា​ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា​ ខេត្តព្រះវិហារ បានអញ្ជេីញដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណៈសង្រ្គោះចំនួន ៤,០០០,០០០រៀល​ ជូនដល់ក្រុមគ្រួសារនៃសព​ ឯក​ឧត្ដម​ សុី​ គីរី​ ភេទប្រុស អាយុ​ ៧១ឆ្នាំ មុខសញ្ញានិវត្តជន ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ​ ស្ថិតនៅភូមិ​អណ្ដូង​ពោធិ៍​ សង្កាត់​កំពង់​ប្រណាក​ ក្រុងព្រះ​វិហារ​ ខេត្តព្រះវិហារ​។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ប្រធាន​ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារសព និងបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធ បានទៅកាន់សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡេីយ​។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម(វត្តត្នោត)

(ខេត្តព្រៃវែង)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម (វត្តត្នោត) ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។