មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ អញ្ជើញចុះត្រួតពិនិត្យភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ
(ខេត្តព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អបដំណើរដោយមេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន អញ្ជើញចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្ត ដែលអង្គភាពទទួលខុសត្រូវ និងជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារ និង សមិទ្ធផលនានាមួយចំនួន ដែលបានកសាងរួច និងកំពុងកសាងបន្ត នៅក្នុងអង្គភាពនីមួយៗ នៃកងពលតូចអន្តរាគមន៍ចំណុះទាំង៣។ ក្នុងដំណើរចុះត្រួតពិនិត្យនេះផងដែលឯកឧត្តម មេបញ្ជាការ មានប្រសាសន៍ណែនាំដល់ នាយ និងពលទាហានទាំងអស់ដែលកំពុងឈជើងតាមបន្ទាត់ព្រំដែន កម្ពុជា- ថៃ- ត្រូវបង្កើនការយកចិត្តទុកដាក់ តាមដាន និងក្តាប់ជាប់រាល់សភាពការណ៍ដែលកើតមានឡើង បន្តរការសាងសង់ជំរកស្នាក់នៅ រួមទាំងការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ និង Read more