មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ ៩០ កងទ័ពជើងគោក ចុះពិនិត្យកងកម្លាំងស្ថាបនាផ្លូវបេតុងមួយខ្សែនៅក្នុងអង្គភាព

(ខេត្តកំពង់ស្ពឺ)៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង ទាំងស្មារតីនិងសម្ភារៈបានធ្វើឲ្យកងពលតូចដឹកជញ្ជូនលេខ៩០ មានការអភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ អញ្ជើញចុះត្រួតពិនិត្យកងកម្លាំងរបស់កងពលដែលកំពុងអនុវត្តន៍យ៉ាងសកម្មនៅការស្ថាបនាផ្លូវបេតុងមួយខ្សែនៅ ទីបញ្ជាការកងពលដែលមានប្រវែង ១៧៥ម៉ែត្រx៤,៥ម៉ែត្រx០,១៥ម៉ែត្រ ត្រូវបានសម្រេចមួយរយភាគរយ នៅថ្ងៃទី១ ខែឧសភានេះ។ នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការងារនេះ ឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលមានការកោតសរសើរយ៉ាងខ្លាំងដល់នាយទាហាន នាយទាហានរង និងពលទាហានបានយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តនូវការកសាងផ្លូវបេតុងមួយខ្សែ។ ឯកឧត្តម មេបញ្ជាការកងពលបានមានប្រសាសន៍ទៅកាន់កងកម្លាំងទាំងអស់ដែលកំពុងអនុវត្តន៍ការងារថា÷ កងកម្លាំងនៃកងយោធពលខេមរភូមិន្ទក្រៅពីការងារស្នូលត្រូវរួមគ្នាកសាងអង្គភាពដើម្បីផលប្រយោជន៍រួម(កងទ័ពគ្មានគ្រឿងញៀន)។

កម្លាំងកងពលតូចអន្តរាគមន៍លេខ៧  បន្តចុះត្រួតពិនិត្យ និងចេញល្បាត ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ

(ខេត្តព្រះវិហារ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំនិងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមឧត្ដមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូច​អន្តរាគមន៍លេខ៧ បានដាក់ចេញនូវបទបញ្ជា គ្រប់បណ្ដាកងឯកភាពវរសេនាតូច ចំណុះទាំងអស់ ជាពិសេសកម្លាំងវរ:សេនាតូច៣៧១ ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជួមុខ កម្ពុជា.ថៃ ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥» នៅសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នៅក្នុងសន្និសីទសារព័ត៌មាននេះ អ្នកសារព័ត៌មានទទួលបានព័ត៌មាន និងបានស្វែងយល់កាន់តែស៊ីជម្រៅ អំពីដំណើរការរៀបចំរបាយការណ៍ និងលទ្ធផលនៃការស្ទង់មតិអ្នកសារព័ត៌មានទូទាំងប្រទេសស្តីពីស្ថានភាព សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥៕

កិច្ចប្រជុំសាមញ្ញលើក១១ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខណ្ឌ៧មករា អាណត្តិទី៤ ក្រោមអធិបតីភាពលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា៕

កម្លាំងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តសហការជាមួយអង្គភាពមិត្ត ចេញល្បាតតាមទីតាំងក្នុងភូមិសាស្ត្រ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន លោកឧត្ដមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ បានបន្តជម្រុញ ទៅគ្រប់បណ្ដាកងឯកភាពចំណុះត្រូវពង្រឹងដល់កម្លាំងប្រចាំការទាំងអស់ចូលរួមសហការគ្នាអោយបានស្អិតរមួតល្អថែមទៀតជាមួយកងកម្លាំងដែលពាក់ព័ន្ធក្នុងការចេញប្រតិបត្តិត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដានក្តាប់ឱ្យជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន ពិសេសត្រូវថែរក្សាបង្កើនប្រព័ន្ធលេណដ្ឋានអោយបានរឹងមាំ និងត្រូវការពារទប់ស្កាត់រាល់សកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលអាចកើតមានឡើង ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ២៤ម៉ោង លើ២៤ម៉ោង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលជួបសម្តែងការគួរសម អបអរសាទរ និងគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសដ៏ថ្លៃថ្លានៃខួបអាពាហ៍ពិពាហ៍គម្រប់ ៥០ឆ្នាំ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលជួបសម្តែងការគួរសម អបអរសាទរ និងគោរពជូនពរសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងឱកាសដ៏ថ្លៃថ្លានៃខួបអាពាហ៍ពិពាហ៍គម្រប់ ៥០ឆ្នាំ នៅភូមិគ្រឹះសម្តេច ក្នុងខណ្ឌទូលគោករាជធានីភ្នំពេញ។

រដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ​ និងមាតិកា គាំទ្រ​ដល់កិច្ចការងាររបស់ក្រសួង​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត ទីណា បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសេីរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី​ ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្ម​ដេីម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន ​ជ្រាបកាន់តែច្បាស់​ពីការខិតខំរបស់រាជរដ្ឋាភិបាល​ ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥​ និងទី៦​ ដែលបានគិតគូរ​ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់ ​ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ Read more

នាយករដ្ឋមន្ត្រីថៃ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ

(ភ្នំពេញ)៖ លោកជំទាវ ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅព្រលានយន្តហោះ លោកជំទាវនាយករដ្ឋមន្រ្តីថៃ ត្រូវបានទទួលស្វាគមន៍ដោយ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដោយមន្រ្តីពាក់ព័ន្ធមួយចំនួន។ បើតាមការប្រកាសរបស់ក្រសួងការបរទេស, អំឡុងទស្សនកិច្ចនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះបរមរាជវាំង។ នាយករដ្ឋមន្ត្រីថៃ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីថៃ

(ភ្នំពេញ)៖ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ នៅវេលាម៉ោង១០:២០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ត្រូវបានទទួលបដិសណ្ឋារកិច្ចដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចនេះ មេដឹកនាំទាំងពីរ ក៏មានកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគីផងដែរ។ សូមបញ្ជាក់ថា លោកជំទាវ ផែថងថាន និងស្វាមី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ។ អំឡុងទស្សនកិច្ចនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី Read more