អាជ្ញាធរខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ក្នុងមូលដ្ឋានខណ្ឌ៧មករា

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ១៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ #រដ្ឋបាលខណ្ឌ៧មករា ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចាត់ឱ្យលោក គ្រួច សុធន នាយករងរដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ៧មករា បន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូ ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌ៧មករា៕