ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគីយ៉េ

(តួកគីយ៉េ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Mehmet Saglam អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីយ៉េ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់​គ្នា​ រវាងក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ នៃរដ្ឋាភិបាលតួកគីយ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារបណ្ដុះបណ្ដាល​ នៅទីស្តីការក្រសួងមហាផ្ទៃតួកគីយ៉េ។