នគរបាលខណ្ឌចំការមន ឃាត់ក្មេងទំនើង០៨នាក់ ពាក់ព័ន្ធបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដោយអប់រំណែនាំ និងធ្វេីកិច្ចសន្យា និងដកហូតម៉ូតូរក្សារយៈពេល ០៣ខែ

(ភ្នំពេញ)៖ នៅវេលាម៉ោង១:១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ និងបានដកហូតម៉ូតូចំនួន០៤គឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូ និងជ្រេម៉ូតូតាមផ្លូវសារធារណៈ នៅចំណុចផ្លូវព្រះមុន្នីវង្ស ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់រួមមាន៖
១. ឈ្មោះ ដែន រដ្ឋា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស។
២. ឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់។
៣. ឈ្មោះ ឆេង ដារាហៃ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរជាងឡាន។
៤.ឈ្មោះ ហ៊ុល វណ្ណៈ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរសិស្ស។
៥. ឈ្មោះ ពៅ ស៊ីហេង ប្រុសអាយុ ១៦ឆ្នាំ មុខរបរសិស្ស។
៦. ឈ្មោះ ចិន ទុយ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដឹកជញ្ជូន។
៧. ឈ្មោះ ផេង ផៃឡុងភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន។
៨. ឈ្មោះ កែវ ទិព្ធវិបុល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងភ្លើង។

បច្ចុប្បន្នសមត្ថកិច្ចបានអប់រំណែនាំ និងធ្វេីកិច្ចសន្យា ហេីយដកហូតម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រយៈពេល ០៣ខែ៕