លោក ថេង សុថុល បានបើកកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែមករា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌ៧មករា បានបេីកកិច្ចប្រជុំគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌ៧មករា ប្រចាំខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដេីម្បីពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានខណ្ឌ, បន្តតាមដានយកចិត្តទុកដាក់ជាមួយបងប្អូនគ្រួសារវីរកងទ័ពជួរមុខ បងប្អូនប្រជាពលរដ្ឋភៀសសឹក និងសិស្សភៀសសឹក ដែលបានមកស្នាក់អាស្រ័យនៅក្នុងមូលដ្ឋានសង្កាត់ទាំង៨ នៃខណ្ឌ៧មករា, ការងារផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់៕