(ខេត្តកណ្តាល)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអញ្ជើញសួរសុខទុក្ខ លោកស្រី គង់ សារីយ៉ា អតីតនាយិកាសាខាកាកបាទក្រហមខេត្តកណ្តាល កំពុងសំរាកព្យាបាលជំងឺពោះវៀនស្អិត នៅគេហដ្ឋានរបស់លោកស្រីស្ថិតនៅជិតផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។
គួរំលឹកផងដែរថា លោកស្រី គង់ សារីយ៉ា ទទួលបានជោគជ័យក្នុងការវះកាត់ពោះវៀនដំណាក់កាលទី១ និង រង់ចាំដំណាក់កាលទី២បន្តទៀត។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ លោកស្រី ទទួលបានជោគជ័យក្នុងដំណាក់កាលទី២ និងឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរជាធម្មតាវិញ៕



