ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំស្តីពីសំណើសុំអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តតាម អំណាចដីកាសម្រេចរក្សាការពារលេខ ២២៩ រក ព/ឃ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកណ្តាល ដែលនឹងត្រូវចុះទៅអនុវត្តនៅ ភូមិព្រែកតាឃិន សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល ដោយបានការអញ្ជើញចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលក្រុងសំពៅពូនផងដែរ។

ខេត្តកណ្តាល ព្រឹកថ្ងៃ១៦ កក្កដា ២០២៥